Saturday, August 06, 2005

ដល់ពេលប្រលងបាក់ឌុបហើយ!


សម័យប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំ
២០០៥នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ​ទី៨
សបា្តហ៍ក្រោយនេះហើយ។ នេះគឺជា
ឱកាសមាសសំរាប់សិស្សានុសិស្សថ្នាក់
ទី១២ទាំងអស់ដែលតែងស្រមៃចង់បន្ត
ការសិក្សានៅថ្នាក់មហាវិទ្យាល័យ​ឬបន្តមុខជំនាញណាមួយ។

សិស្សានុសិស្សដែលរៀននៅរាជធានីភ្នំពេញ​ឬក្នុងទីរួមខេត្តអាចសមនឹងបរិយាកាស
ឬបរិដ្ឋាននៃការប្រលង​ប៉ុនែ្តចំនែកសិស្សានុសិស្សដែលធ្វើដំណើរមកពីសុ្រកឆ្ងាយៗ​ហើយខ្លះក៏ពុំដែលស្គាល់ទីរួមខេត្តផងនោះតែងមានការលំបាក​និងសម្ពាធខ្លាំងពីបរិ
យាកាសថ្មី។

ក្នុងសម័យប្រលងឌីប្លូមថ្មីៗនេះ​ក្រសួងអប់រំបានសំរេចបន្ទាបកំរិតពិន្ទុដើម្បីបានចំនួន
សិស្សប្រលងជាប់ច្រើន​និងសង្ឃឹមថាអាចជួយកាត់បន្ថយអត្រាឈប់ពីការសិក្សា។
តែសំរាប់សម័យប្រលងបាក់ឌុបនេះ​ពុំទាន់មានពត៌មានអ្វីនៅឡើយ។

ការបោះក្រដាសចំលើយក៏នឹងកើតមានដែរនៅពេលប្រលងម្តងៗ។​សំរាប់អ្នកខ្លះ
ទៀតប្រហែលជាមានការត្រៀមរៀបចំច្រើនជាងនេះទៀតផង។​យើងអាចរង់ចាំមើល​ថាតើហាងឆេងនឹងឡើងដល់ប៉ុន្មានសំរាប់ឆ្នាំនេះ។​តែសំរាប់អ្នកខិតខំរៀនសូត្រគឺ
នៅតែមានសង្ឃឹមជានិច្ច។

នៅក្នុងឆ្នាំ១៩៩៧ ខ្ញុំប្រលងបាក់ឌុបក្នុងមណ្ឌលវិទ្យាល័យព្រះសីហនុ​ខេត្តកំពង់ចាម​​ខ្ញុំបានស្នាក់នៅផ្ទះសាច់ញាតិរបស់មិត្តរួមថ្នាក់ប្រហែលមួយសបា្តហ៍ដែរ។​

To view this blog, please install Khmer Unicode from www.khmeros.info.

Friday, July 29, 2005

ស្តាប់ចំរៀងមួយបទសិន...


ខ្ញុំទើបតែរៀបចំដាក់ចំរៀងនៅក្នុងវេបសាយ
នេះសាកល្បង​ហើយសង្ឃឹមថាលោកអ្នក
និងមិត្តភក្តិទាំងអស់ចូលចិត្ត។​

ចំរៀងដំបូងក្នុងវេបសាយនេះដែលខ្ញុំសូមផ្ញើរ
ជូនទាំងអស់គ្នាមានចំណងជើងថា​
Take Me to Your Heart ជាភាសាអង់គេ្លស
ច្រៀងដោយMichael Learns to Rock (MLTR)
ហើយបទនេះក៏កំពុងពេញនិយមដែរ។​

សូម
ចុចត្រង់នេះដើម្បីស្តាប់បទចំរៀង។​យើងនឹងជួបគ្នានៅពេលក្រោយទៀតជាមួយ
បទចំរៀងថ្មីៗ​និងកម្មវិធីផ្សេងទៀត។

(You need to install Khmer Unicode to view this blog. You may downdload it from http://www.khmeros.info)

Monday, July 25, 2005

ការផ្សាយពាណិជ្ជកម្មបង្ហាញពីចោរកម្ម

ជាធម្មតាខ្ញុំចូលចិត្តមើលកម្មវិធីទូរទស្សន៍ពេលល្ងាច​និងភាពយន្តហូលីវូត​ប៉ុនែ្តអី្វ
ដែលខ្ញុំចាប់អារម្មណ៍នោះគឺការផ្សាយពាណិជ្ជកម្មខ្លះក្នុងទូរទស្សន៍​ដែលហាក់ដូចជា
មិនត្រឹមតែគ្មានការចៃ្នប្រឌិតប៉ណ្ណោះទេថែមទាំងបង្ហាញពីការប្រព្រឹត្តចោរកម្មទៅវិញ។​

ពាណិជ្ជកម្មមួយបង្ហាញពីចោរលួចអាគុយពេលយប់​និងមួយទៀតបង្ហាញពីចោរពីរ
នាក់លួចម៉ូតូទាំងកណ្តាលថៃ្ងចេស។

ពាណិជ្ជកម្មទាំងពីរនេះគួរតែធើ្វបានល្អជាងនេះហើយក៏មិនប៉ះពាល់​ឬមានឥទ្ធិពល
អាក្រក់ដល់គំនិតរបស់កុមារទៀតផង។​មានកុមាររាប់សែននាក់ដែលអង្គុយមើល
ពាណិជ្ជកម្មទាំងនេះជារៀងរាល់ថ្ងៃ។

(You need to install Khmer Unicode to view this blog. You may downdload it from www.khmeros.info.)

Wednesday, July 20, 2005

សំណេរខ្មែរសូមស្វាគមន៍


សួស្តីមិត្តទាំងអស់គ្នា!!!

នេះជាវេបសាយជាភាសាខែ្មររបស់ខ្ញុំ។​ខ្ញុំចេះរៀបចំវេបសាយ​ភាសាខែ្មរនេះ​ដោយសារ​ផល្លា​ដែលជាយុវសិស្ស​នៅខេត្តសៀមរាប។​

ខ្ញុំនឹងដាក់អត្ថបទផេ្សងៗក្នុងវេបសាយនេះជាបន្តបន្ទាប់​និងសង្ឃឹមថាអ្នកទាំងអស់គ្នា​នឹងត្រលប់មកវេបសាយនេះនៅពេលក្រោយៗទៀត។

អ្នកអាចបា្រប់មិត្តភក្តិផេ្សងទៀតអោយបានដឹងថាគេអាចបងើ្កតវេបសាយជាភាសាខ្មែរ
បានយ៉ាងងាយស្រ្ួល​ហើយសំខាន់នោះកុំព្យូទ័ររបស់គេត្រូវមានខែ្មរយូនីកូដ​(Khmer Unicode)។​អ្នកអាចរកខ្មែរយូនីកូដតាមវេបសាយ www.khmeros.info

សូមអរគុណ

(You need to install Khmer Unicode to view this blog. You may downdload it from www.khmeros.info.)