Saturday, August 06, 2005

ដល់ពេលប្រលងបាក់ឌុបហើយ!


សម័យប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំ
២០០៥នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ​ទី៨
សបា្តហ៍ក្រោយនេះហើយ។ នេះគឺជា
ឱកាសមាសសំរាប់សិស្សានុសិស្សថ្នាក់
ទី១២ទាំងអស់ដែលតែងស្រមៃចង់បន្ត
ការសិក្សានៅថ្នាក់មហាវិទ្យាល័យ​ឬបន្តមុខជំនាញណាមួយ។

សិស្សានុសិស្សដែលរៀននៅរាជធានីភ្នំពេញ​ឬក្នុងទីរួមខេត្តអាចសមនឹងបរិយាកាស
ឬបរិដ្ឋាននៃការប្រលង​ប៉ុនែ្តចំនែកសិស្សានុសិស្សដែលធ្វើដំណើរមកពីសុ្រកឆ្ងាយៗ​ហើយខ្លះក៏ពុំដែលស្គាល់ទីរួមខេត្តផងនោះតែងមានការលំបាក​និងសម្ពាធខ្លាំងពីបរិ
យាកាសថ្មី។

ក្នុងសម័យប្រលងឌីប្លូមថ្មីៗនេះ​ក្រសួងអប់រំបានសំរេចបន្ទាបកំរិតពិន្ទុដើម្បីបានចំនួន
សិស្សប្រលងជាប់ច្រើន​និងសង្ឃឹមថាអាចជួយកាត់បន្ថយអត្រាឈប់ពីការសិក្សា។
តែសំរាប់សម័យប្រលងបាក់ឌុបនេះ​ពុំទាន់មានពត៌មានអ្វីនៅឡើយ។

ការបោះក្រដាសចំលើយក៏នឹងកើតមានដែរនៅពេលប្រលងម្តងៗ។​សំរាប់អ្នកខ្លះ
ទៀតប្រហែលជាមានការត្រៀមរៀបចំច្រើនជាងនេះទៀតផង។​យើងអាចរង់ចាំមើល​ថាតើហាងឆេងនឹងឡើងដល់ប៉ុន្មានសំរាប់ឆ្នាំនេះ។​តែសំរាប់អ្នកខិតខំរៀនសូត្រគឺ
នៅតែមានសង្ឃឹមជានិច្ច។

នៅក្នុងឆ្នាំ១៩៩៧ ខ្ញុំប្រលងបាក់ឌុបក្នុងមណ្ឌលវិទ្យាល័យព្រះសីហនុ​ខេត្តកំពង់ចាម​​ខ្ញុំបានស្នាក់នៅផ្ទះសាច់ញាតិរបស់មិត្តរួមថ្នាក់ប្រហែលមួយសបា្តហ៍ដែរ។​

To view this blog, please install Khmer Unicode from www.khmeros.info.